ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្តចំនួន ១០ ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.។
អ្នកនិពន្ធ: Vannak SoThea
កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី២៣ ខែសីហា ឆ្នាំ ២០២៤

នាព្រឹកថ្ងៃសុក្រ ៤ រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣ ខែសីហា គ.ស.២០២៤,  លោក ឆេង អាង អនុប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តព្រះវិហារ និងមន្ត្រីជំនាញ បានចូលរួមកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើទិន្នន័យ ស្ដីពីលទ្ធផលសិក្សារបស់សិស្សានុសិស្សនៃសាលារៀនគោលដៅក្នុងរាជធានី ខេត្តចំនួន ១០ ក្នុងក្របខ័ណ្ឌនៃការសិក្សាវាយតម្លៃប្រសិទ្ធភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការផ្ដល់សេវាអប់រំនៅកម្ពុជា ក្រោមអធិបតីភាព ឯកឧត្ដម យ៉េត វីណែល អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ (កសហវ.) និងជាអគ្គលេខាធិការរង នៃ អ.គ.ហ. តំណាង ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការ នៃ អ.គ.ហ., អមដោយមន្រ្តីជំនាញជាន់ខ្ពស់ និងមន្រ្តីជំនាញនៃ អ.គ.ហ.។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមជាអធិបតីភាពពីឯកឧត្ដមបណ្ឌិត ចាន់ សុភា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងអញ្ជើញចូលរួមពី លោក លោកស្រី តំណាងក្រសួងអប់រំ យុវជន និងកីឡា, លោក លោកស្រី តំណាងមន្ទីរអប់រំ យុវជន និងកីឡា និងមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ រាជធានី-ខេត្តគោលដៅទាំង ១០ ។ កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងពិនិត្យ និងពិភាក្សាពាក់ព័ន្ធទៅនឹងបញ្ហាមួយចំនួន នៃលទ្ធផលសិក្សារបស់សិស្សានុសិស្សក្នុងសាលារៀនគោលដៅ ក្នុងន័យធានាសង្គតិភាព និងសុក្រឹត្យភាពទិន្នន័យ មុននឹងយកទៅវិភាគ និងវាយតម្លៃអំពីភាពប្រសើរឡើងនៃការសិក្សារបស់សិស្ស។

ព័ត៌មានទាក់ទង